Sunday, April 19, 2015

ហេតុអ្វីបុរស ឈ្លក់វង្វេងនឹងសុដន់ម្ល៉េះ?

បុរស​ដើរលេង​ភាគច្រើន តែង​វាយតម្លៃ​លើ​នារី​ម្នាក់​ស្អាត ដោយ​មើល​លើ​សម្រស់​តាំងពី​ក្បាល​រហូតដល់​ចុងជើង ជាពិសេស​មុខ រាង និង​សម្រស់​ដើមទ្រូង​តែម្ដង​។ ចំណែក ពេល​រួមភេទ​វិញ បុរស​ក៏​ចូលចិត្ត និង​បបោសអង្អែលសុដន់​ស្ត្រី​នៅ​វគ្គ​ដំបូង​។ អីចឹង បុរស​ខិលៗ និង​បុរស​មិន​ខិល មាន​ដឹង​ខ្លួនឯង​ទេ ហេតុអ្វី​បានជា​បុរស​ឈ្លក់​វង្វេង និង​មាន​អារម្មណ៍​ចំពោះ​ដើមទ្រូង​ស្ត្រី​? ចង់ដឹង​ច្បាស់ សូម​តាមដាន​ការបកស្រាយ​របស់​អ្នកជំនាញ​ខាងក្រោម​។​ ​លោក Larry Young និង Brian Alexander អ្នកនិពន្ធ​សៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរស​លង់​នឹង​សម្រស់​ដើមទ្រូង​ស្ត្រី ដោយសារតែ​អ័រម៉ូន​ដែល​ស្ត្រី​បញ្ចេញ​ក្នុងពេល​បំបៅ​ដោះ​។​
​អ័រម៉ូន​ជួយ​បង្កើត​ទំនាក់ទំនង​ផ្សារភ្ជាប់ គ្នា​កាន់តែខ្លាំង​រវាង​ម្ដាយ និង​កូន ដែល​ធ្វើ​ឲ្យ​ទារក​ស្រលាញ់​ចូលចិត្ត​សុដន់​តាំងពី​តូច​។ យោងតាម លោក Young បាន​ឲ្យ​ដឹងថា ៖”​បុរស​ជា​ថនិកសត្វ​ឈ្មោល​តែមួយគត់​ដែល​ចាប់អារម្មណ៍​លង់​នឹង​ដើមទ្រូង ក្នុង​បរិបទ​សិច​។ ហើយ ស្ត្រី​ជា​ថនិកសត្វ​ញី​តែមួយគត់​ដែល​ដើមទ្រូង​រីក​ធំ​ក្នុងពេល​ពេញវ័យ​ ក្រមុំ ពោលគឺ​មានលទ្ធភាព​ពពោះ​បាន​”​។​ ​អ្នកនិពន្ធ​ទាំងពីរ​បាន​សរសេរ​ក្នុង​សៀវភៅ​ថា “​ការពិតទៅ ក្មេងប្រុស​មិនដឹងថា ដើមទ្រូង​ស្ត្រី​គឺជា​របស់​ដែល​ពួកគេ​ត្រូវ​ចាប់អារម្មណ៍​នោះទេ​។ វា​ដោយសារតែ​កត្តា​ជីវសាស្ត្រ (​អ័រម៉ូន​) ដែល​ដិត​ជាប់​យ៉ាងខ្លាំង​ក្នុង​ខួរក្បាល​ពួកគេ​តាំងពី​តូច​ម្ល៉េះ​”៕​

Friday, April 10, 2015

គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​អ្នក​គួរ​តែ​ដឹង​នៅ​ពេល​បរិភោគក្តាម

ក្តាម​គឺ​ជា​ប្រភេទ​អាហារ​ដែលមាន​ រស់​ជាតិ​ឆ្ងាញ់ ហើយ​មាន ជីវជាតិ, កាល់ស្យូម ដែល​ល្អ​សម្រាប់​សុខភាព។ គ្រាន់តែ​នៅ​ក្នុង​សាច់​ក្តាម​ ១០០ ក្រាម មាន​ protit ១២,៣ ភាគ​រយ, កម្រិត​ជាតិ​ខ្លាញ់ ៣,៣ ភាគ​រយ, កាល់ស្យូម ៥.០៤០ មីលី​ក្រាម​ ភាគ​រយ, ផូស្វ័រ ៤៣០ មីលីក្រាម ភាគ​រយ...។



នៅ​ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ ជាតិ​ដែរ ៤,៧ មីលី​ក្រាម ភាគរយ, វីតាមីន B ពីរភាគរយ, វីតាមីន B6 ០,១២ ភាគរយ, កូឡេស្តេរ៉ូ ១២៥ មីលី​ក្រាម ភាគរយ, មេឡានីន ០,២៥ មីលី​ក្រាម ភាគ​រយ...។ តែ​ទោះ​បី​ជា​សាច់​ក្តោម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែលបរិភោគ​នោះ​ទេ វា​នឹង​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ខាងក្រោម​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង់ចាំ។

តើអ្នក​ណា​ដែល​មិន​គួរ​បរិភោគ​ក្តាម ?

ស្ត្រី​មាន​ផ្ទៃពោះ
អ្នក​ម្តាយ​ដែល​មាន​ផ្ទៃពោះ ជាពិសេស​នៅ​ក្នុង​ត្រី​មាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​មិន​គួរ​បរិភោគ​ក្តោម ដោយសារតែ​ក្តាមមាន​ផល​ប៉ះពាល់​ដល់​សាច់​ដុំ និង​តំបន់​ផ្សេង​ទៀត​នៃ​រាង​កាយ។ ដូច្នេះ​ប្រសិន​ជាអាច​អ្នក​មិន​គួរ​បរិភោគ​ក្តោម​នោះ​ទេ​ ព្រោះ​វាអាច​ធ្វើឲ្យ​រលូតកូន។

អ្នកដែល​ទើបនឹង​ងើប​ពី​ឈឺ
អ្នក​ដែល​ទើប​នឹង​ងើប​ពី​ការ​ឈឺ​ ឬ​មាន​ក្រពះ​ពោះ​វៀន​ខ្សោយ​មិន​មិន​គួរ​ប្រញាប់​ប្រញាល់​ទៅ​បរិភោគ​ក្តាម​ នោះ​ទេ វាងាយ​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ខ្លួន​មាន​ភាព​ត្រជាក់។
អ្នក​ជំងឺ​រាគ​រួស
នៅ​ពេលដែល​អ្នក​មាន​ជំងឺ​រាគ​រួស មិន​គួរ​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​សាច់ក្តាម​នោះ​ទេ។ ក្តាម​វា​មាន​ការផ្សារ​ភ្ជាប់​ជាមួយ​នឹង​សារធាតុទង់​ដែង, សីតកម្ម ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​មាន​ជំងឺ​ធ្ងន់​ធ្ងរ។

អ្នក​ជំងឺ​សសៃ​ឈាម​ក្នុងបេះ​ដូង
នៅ​ក្នុងសាច់​ក្តាម ១០០ ក្រាម​មាន​ផ្ទុក​​កូឡេស្តេរ៉ុល ១២៥ មីលី​ក្រាម​ ភាគរយ ដែល​ធ្វើ​ឲ្យ​សម្តាធឈាម​ឡើង​ខ្ពស់ ប្រសិន​បើ​អ្នក​ជំងឺ​សៃ​ឈាម​នៅ​តែ​បរិភោគ។

អ្នក​ដែលមាន​ជំងឺ​សន្លាក
ក្តោម​ក៏​មាន​ផ្ទុក​ជាតិ​សូដ្យូម​ និង purines កាន់តែ​ច្រើន ដូច្នេះ​សាច់​របស់​វា​មិន​សមស្រប​ជា​មួយ​នឹង​អ្នក​ជំងឺ​រលាក​សន្លាក់​នោះ​ ទេ។

អ្នក​ជំងឺ​ហឺត
អ្នក​ដែល​មាន​ជំងឺ​ក្អក, ត្រជាក់ និងផ្កាសាយ និន​ត្រូវ​បរិភោគ​ក្តាម​នោះ​ទេ។

ពេល​ណា​ដែល​មិន​គួរ​បរិភោគ​ក្តោម ?
ក្តាម​ងាប់
នៅ​ពេល​ដែល​ក្តាម​ងាប់​រាងកាយ​របស់​វា​មាន​សមាសភាគ​គីមី​ជា​ច្រើន ដែល​គេហៅថា histidine (C3H3N2CH2 រូបមន្ត​ម៉ូលេគុល (NH2) CO2H) ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​ពុល​, ឈឺ​ពោះ , ក្អួត។ ក្តាម​ងាប់​រយៈពេ​លយូរ​ធ្វើ​ឲ្យ​សារធាតុ​គីមី histidine កើន​ឡើង​យ៉ាង​ខ្លាំង ដូច្នេះ​ជាតិ​ពុល​ក៏​កើត​មាន​កាន់តែ​ច្រើន​ដែរ។

ក្តាម​ដែល​ចម្អិន​ទុក​ចោល​យូរ
ក្តាម​ដែល​គេ​យក​ទៅ​ស្រុះ​ទឹក​ក្តៅ ឬ​ក៏​ចម្អិន​ទុក​ចោល​រយៈ​ពេល​យូរ ក៏​ប៉ុន្តែមាន​ក្លិន​ជូរ​ផ្អូមដោយសារតែ​មាន​ការ​ឆ្លង​មេរោគ​បាក់​តេរី។ ដូច្នេះ​អ្នក​គួរតែ​ដឹងថា​ពេល​ណា​ដែលគួរ​បរិភោគ។

ក្តាម​រស់
ក្តាម​មួយ​ចំនួន​អាច​មាន​គីសស្រប​ពេល​ដែល នៅ​ក្នុង​សួត​របស់​វា​មាន​ (ឈ្លើង​រស់​នៅក្នុងសួត)។ ប្រសិន​បើ​អ្នក​បរិភោគ ដោយ​មិន​បាន​ចម្អិន​ត្រឹម​ត្រូវទេនោះ ធ្វើឲ្យ​អ្នក​ងាយ​នឹងរង​ទទួល​គ្រោះ​ថ្នាក់ ដោយ​សារ​ឈ្លើង​ទាំង​នោះ​អាច​ជ្រាប​ចូល​ក្នុង​សួត​របស់​អ្នក ហើយ​អ្នក​បង្ក​ឲ្យ​មាន​ការ​ក្អក​រហូត​ដល់​ចេញ​ឈាម​តាម​ខួរ​ក្បាល, ប្រកាច់, ខ្វិន។

ជា​ពិសេស​ប្រសិន​បើអ្នក​បរិភោក​ជា​មួ​យផ្លែ សេដា (persimmons) ធ្វើ​ឲ្យ​មាន​ប្រតិកម្មជាមួយ​ប្រូតេអ៊ីន​នៅក្នុង​សាច់​ក្តាម និង​បណ្តោល​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា​ការ​ចង្អោរ និង​ក្អួត, ឈឺ​ពោះ​ ជមងឺ​រាគ​រួស​ជា​ដើម... ដូច្នេះ​​មិន​គួរបរិភោគ​ជា​មួយ​សេដា​នោះ​ទេ៕



ប្រភព៖ បរទេស

ស្តាប់លេងៗទៅ All fan


វិធី​កំចាត់​តុកកែ

ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​តុ​កែ​នៅ​ក្នុងផ្ទះ ឬ​មិន​ចង់​ឲ្យ​វា​យំ​តម្លង់ ចូរ​រក​ស្លឹក​យីថោ និង​ថ្នាំខ្លាំង​ទៅ​ដាក់​តាម​ទីកន្លែង​រស់នៅ​របស់​តុកកែ វា​នឹង​រត់គេច​ចេញ​មិន​ហ៊ាន​មក​ក្បែរ​ទៀត​ឡើយ​៕
ប្រភពដើមពី Everyday

តោះ! សាកទាយម្រាមដៃតិចមើល អ្នកជាមនុស្សប្រភេទណាដែរ?

 
ជំនឿ​​ធ្វើ​អោយ​មនុស្ស​សុខ​ក្នុង​ចិត្ត​ ការ​ពឹង​ពាក់​​ផ្នែក​អារម្មណ៌​គឺជា​​ការ​លួងលោម​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ជាការ​ពិត មនុស្ស​ភាគ​​ច្រើន​​តែង​ផ្តោត​សកម្ម​ភាព​របស់​ខ្លួន​ទៅ​លើ​​ជោគជតារាសី ហេតុ​នេះ​ទើប​គេ​តែង​ឃើញ​មានកន្លែង​សក្ការៈបូជា​តាម​ច្រក​ល្ហក​នានា​​ មិនថា​ជាតិ​សាសន៌​ណា​នោះ​ទេ​។ ចុះ​ចំណែក​ការ​ទស្សន៌ទាយ​​ដោយ​យក​អវៈយវៈ​​របស់​មនុស្ស​​ ដូចជា ម្រាមដៃ ថ្ងាស់ បាត​ជើង​ ភ្នែក​ជាដើម​ មក​ធ្វើ​ការ​ប្រៀប​ធៀបវិញ​តើយ៉ាង​ម៉េចដែរ​?
អ្នក​​ឯកទេស​ប្រាប់ថា ការទស្សន៌ទាយ​តាមរយៈ​អវៈយវៈ​លើ​ដង​ខ្លួន​មនុស្ស​ ​អាច​ជារឿងត្រឹមត្រូវ​​ស្ទើ​តែ​៩០ភាគរយ ព្រោះ​ការ​ទស្សន៌ទាយ​បែបនេះ​ គេ​មិនប្រើប្រាស់​កំលាំង​ខាងក្រៅ​ (កំលាំងមន្ត​អាគម) មកធ្ចើជា​ជំនួយ​ទេ គឺគេធ្វើ​ទៅ​តាម​ការ​ចំណាំ​តៗ​គ្នា​រាប់រយ​តំណរ​មនុស្ស​មក​ហើយ ហើយ​ថែម​ទាំង​បាន​ចង​ក្រង​ជា​ឯកសារ​សម្រាប់​ការសិក្សា​ទៀត​ផង​។ ចឹង​យើង​គួរ​ទុក​ចិត្ត​ថា អ្នកដែលអាច​ទស្សន៌ទាយ​តាមរយៈ​អវៈយវៈ​បាន​ គឺជា​មនុស្ស​ដែល​បានសិក្សា​ជ្រៅ​ជ្រះ​​ផ្នែក​កាយ​វិទ្យា​ ​មិនមែន​អ្នកដែល​ពូកែខាង​មន្ត​អាគមន៌​នោះ​ទេ​។
យ៉ាង​ណា​ក៏ដោយ ព្រះពុទ្ធ​បានសំដែងថា «ជំនឿ​ត្រូវ​ប្រកប​ដោយ​បញ្ញា​ ទើប​ជាជំនឿ​ដ៏ត្រឹមត្រូវ​» ព្រោះ​ជំនឿ​បែបនោះ​ នឹង​បានឆ្លងកាត់ការពិចារណាត្រឹមត្រូវ​៕
 ប្រភពដើមពី Neavea

Sunday, April 5, 2015

ថាម៉េច! គេងស្រាត​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​ដល់ថ្នាក់ហ្នឹងផង

តើអ្នក​ធ្លាប់បានដឹង​ទេថា នៅពេល​អ្នក​គេងស្រាត​អាច​មានអត្ថប្រយោជន៏​ច្រើន? ការគេង​ដោយមិនពាក់​អាវទ្រនាប់​អាច​ជួយឲ​សុដន់​គេចផុត​ពីជំងឺ​មហារីក ហើយ​ធ្វើឲខ្លួន​ប្រាណ​របស់​អ្នក​គ្រប់ផ្នែក​ទាំងអស់​អាច​ដកដង្ហើម​បាន​ ស្រួល។ អត្ថប្រយោជន៏​សំខាន់​បំផុត​នៃ​ការ​គេងស្រាត គឺ​អ្នក​នឹង​មានអាយុវែង។ ការ​គេងស្រាត​អាច​ជួយ​សម្រួល​ដល់​ចរាចរណ៏​ឈាម​នៅ​ក្នុងរាងកាយ ដូច្នេះ​ជួយ​ឲ​បេះដូង​មានសុខភាព​ល្អ។

អត្ថប្រយោជន៏​មួយ​ផ្សេងទៀត​នៃការ​គេងស្រាត គឺ​កាត់បន្ថយភាព​តានតឹង​យ៉ាង​មានប្រសិទ្ធិភាព។ វាក៏ជួយ​ពង្រឹង​ដល់​ជីវិតផ្លូវភេទ​របស់​អ្នក​ផងដែរ។ ដូច្នេះ​ការ​គេងស្រាត​បាន​ផ្តល់​អត្ថប្រយោជន៏​សំខាន់ធំៗ ២យ៉ាង។

ខាងក្រោមនេះ​ជាអត្ថប្រយោជន៏ ១០យ៉ាង​នៃការ​គេងស្រាត៖

អត្ថប្រយោជន៏​ចំពោះ​ទ្វារមាស

អត្ថប្រយោជន៏​សំខាន់​នៃការ​គេងស្រាត គឺ​វា​អាចជួយ​ការពារទ្វារ​មាស​របស់​អ្នក។ ជួយ​រក្សាទ្វារមាស​ឲមាន​ភាពត្រជាក់​ស្រួល។ វា​ក៏អាចជួយ​ឲគេច​ផុត​ពីជំងឺ​ផ្សិត, ជំងឺ​បាក់តេរី​ក្នុង​ទា្វរមាស និង​ជំងឺ​ឆ្លងផ្សេងៗ​ទៀត។

ជួយ​ឲគេង​លក់​បានស្រួល

អ្នក​នឹងគេង​លក់បានស្រួល នៅពេល​អ្នក​គេងស្រាត​នៅ​លើគ្រែ។ ហេតុផល​ គឺ​ការ​គេងស្រាតអាច​ជួយសម្រួល​ដល់​រាងកាយ និង​ប្រព័ន្ធ​សរសៃប្រសាទ ដូច្នេះ​ជួយ​អ្នក​ឲ​គេង​លក់បាន​ស្រួល។

វាជួយ​ពង្រឹង​ស្បែក​របស់​អ្នក

ស្បែក​ពិត​ជាសំខាន់​ចំពោះស្ត្រី។ ការគេងស្រាត​អាច​ជួយ​ពង្រឹង​ឲ​ស្បែក​តឹង​ណែន​ល្អ។

ជួយកម្ចាត់​ជាតិខ្លាញ់​ពីក្បាល​ពោះ

តើអ្នក​ធ្លាប់​បាន​ដឹងទេ​ថា ការ​គេងស្រាត​អាច​ជួយ​កម្ចាត់ក្បាលពោះ​អាក្រក់​បាន? ការគេងស្រាត​ជួយ​ឲអ្នក​គេង​លក់​បានស្រួល, នៅពេល​អ្នក​សម្រាក វានឹងជួយកាត់បន្ថយ​អរម៉ូន​តាន​តឹង ករទីសូល, ជួយ​ផ្តល់​ថាមពល និង​ភាព​ស្រេកឃ្លាន។

កាត់បន្ថយភាព​តានតឹង
គ្មានអ្វី​ច្រើន​ជាង​នេះទេ ចំពោះ​មនុស្សស្រី ការ​គេងស្រាត​អាចជួយកាត់បន្ថយ​ភាពតានតឹង​របស់​នាង។ ដូចដែល​បានលើកឡើង​ខាងលើ, វាជួយ​ឲចិត្ត និង​រាងកាយ​សម្រាក​ជាមួយ​គ្នា។

ពង្រឹង​ចរាចរណ៏​ឈាម
ការគេងស្រាត​អាចជួយ​ពង្រឹង​ដល់ចរាចរណ៏​ឈាមគ្រប់​ផ្នែក​ទាំង​អស់។ វាជួយ​ឲឈាម​បញ្ជូន​ទៅកាន់បេះដូង​បាន​ល្អ ហើយ​ក៏អាច​ជួយដល់អ្នក នៅពេល​អ្នក​មិនស្រួលខ្លួន​មុនពេល​ការ​មក​រដូវមក​ដល់។ វាអាច​ជួយ​សម្រួល​អារម្មណ៏​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។

បង្កើនការរំលាយអាហារ​ក្នុងរាងកាយ
អត្ថប្រយោជន៏​ផ្សេងមួយទៀត​នៃការ​គេងស្រាត វា​អាច​ជួយឲបង្កើន​ការរំលាយ​អាហារ​ក្នុងរាងកាយ​របស់មនុស្ស​ស្រី នៅពេល​អ្នកកំពុង​តែគេង​លក់​បាន​ស្កប់ស្កល់។

មិន​ធ្វើឲ​មានភាព​ចាស់​ជ្រីវជ្រួញ
នេះជាអ្វី​ដែលមនុស្សស្រី​ពេញចិត្ត។ ការ​គេងស្រាត​អាចជួយ​រក្សាស្បែក​របស់អ្នក​ពីភាពជ្រីវជ្រួញ យារធ្លាក់ ដោយសារ​ការ​ផលិតកោសិកា​លូតលាស់​ប្រឆាំង​នឹង​ភាពចាស់ និង​ជាតិ​មេឡានីន។

ជួយដល់​សុដន់
នៅពេល​អ្នក​គេងដោយ​មិន​ពាក់អាវទ្រនាប់ វាអាច​ជួយ​ការពារ​អ្នកពីជំងឺមហារីក​សុដន់។

ជាពិសេស​ចំពោះស្ត្រីមាន​ផ្ទៃពោះ

ប្រសិនបើ​អ្នក​មានទម្ងន់ ៣ខែ​ដំបូង ការ​គេងស្រាត​ពិត​ជាជួយដល់​ទារក​ក្នុង​ផ្ទៃបាន​ល្អ។ ប៉ុន្តែ យល់ល្អ​គួរតែទៅជួបពេទ្យ​រោគស្ត្រី​ជាមុន​សិន៕
ប្រភព៖ boldsky