នៅក្នុងនោះផងដែរក៏មាន
ជាតិដែរ ៤,៧ មីលីក្រាម ភាគរយ, វីតាមីន B ពីរភាគរយ, វីតាមីន B6 ០,១២
ភាគរយ, កូឡេស្តេរ៉ូ ១២៥ មីលីក្រាម ភាគរយ, មេឡានីន ០,២៥ មីលីក្រាម
ភាគរយ...។ តែទោះបីជាសាច់ក្តោមមានសារធាតុចិញ្ចឹមច្រើនក៏ដោយ
ប៉ុន្តែប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ន
ខណៈពេលដែលបរិភោគនោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនដែលអ្នកគួរតែចង់ចាំ។
តើអ្នកណាដែលមិនគួរបរិភោគក្តាម ?
ស្ត្រីមានផ្ទៃពោះ
អ្នកម្តាយដែលមានផ្ទៃពោះ
ជាពិសេសនៅក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះមិនគួរបរិភោគក្តោម
ដោយសារតែក្តាមមានផលប៉ះពាល់ដល់សាច់ដុំ
និងតំបន់ផ្សេងទៀតនៃរាងកាយ។
ដូច្នេះប្រសិនជាអាចអ្នកមិនគួរបរិភោគក្តោមនោះទេ
ព្រោះវាអាចធ្វើឲ្យរលូតកូន។
អ្នកដែលទើបនឹងងើបពីឈឺ
អ្នកដែលទើបនឹងងើបពីការឈឺ
ឬមានក្រពះពោះវៀនខ្សោយមិនមិនគួរប្រញាប់ប្រញាល់ទៅបរិភោគក្តាម
នោះទេ វាងាយនឹងធ្វើឲ្យសីតុណ្ហភាពនៅក្នុងខ្លួនមានភាពត្រជាក់។
អ្នកជំងឺរាគរួស
នៅពេលដែលអ្នកមានជំងឺរាគរួស
មិនគួរបរិភោគអាហារដែលធ្វើពីសាច់ក្តាមនោះទេ។
ក្តាមវាមានការផ្សារភ្ជាប់ជាមួយនឹងសារធាតុទង់ដែង, សីតកម្ម
ដែលធ្វើឲ្យអ្នកកាន់តែមានមានជំងឺធ្ងន់ធ្ងរ។
អ្នកជំងឺសសៃឈាមក្នុងបេះដូង
នៅក្នុងសាច់ក្តាម ១០០ ក្រាមមានផ្ទុកកូឡេស្តេរ៉ុល ១២៥
មីលីក្រាម ភាគរយ ដែលធ្វើឲ្យសម្តាធឈាមឡើងខ្ពស់
ប្រសិនបើអ្នកជំងឺសៃឈាមនៅតែបរិភោគ។
អ្នកដែលមានជំងឺសន្លាក
ក្តោមក៏មានផ្ទុកជាតិសូដ្យូម និង purines កាន់តែច្រើន
ដូច្នេះសាច់របស់វាមិនសមស្របជាមួយនឹងអ្នកជំងឺរលាកសន្លាក់នោះ
ទេ។
អ្នកជំងឺហឺត
អ្នកដែលមានជំងឺក្អក, ត្រជាក់ និងផ្កាសាយ និនត្រូវបរិភោគក្តាមនោះទេ។
ពេលណាដែលមិនគួរបរិភោគក្តោម ?
ក្តាមងាប់
នៅពេលដែលក្តាមងាប់រាងកាយរបស់វាមានសមាសភាគគីមីជាច្រើន
ដែលគេហៅថា histidine (C3H3N2CH2 រូបមន្តម៉ូលេគុល (NH2) CO2H)
ដែលអាចធ្វើឲ្យមនុស្សងាយរងគ្រោះទៅនឹងការពុល, ឈឺពោះ , ក្អួត។
ក្តាមងាប់រយៈពេលយូរធ្វើឲ្យសារធាតុគីមី histidine
កើនឡើងយ៉ាងខ្លាំង ដូច្នេះជាតិពុលក៏កើតមានកាន់តែច្រើនដែរ។
ក្តាមដែលចម្អិនទុកចោលយូរ
ក្តាមដែលគេយកទៅស្រុះទឹកក្តៅ ឬក៏ចម្អិនទុកចោលរយៈពេលយូរ
ក៏ប៉ុន្តែមានក្លិនជូរផ្អូមដោយសារតែមានការឆ្លងមេរោគបាក់តេរី។
ដូច្នេះអ្នកគួរតែដឹងថាពេលណាដែលគួរបរិភោគ។
ក្តាមរស់
ក្តាមមួយចំនួនអាចមានគីសស្របពេលដែល នៅក្នុងសួតរបស់វាមាន
(ឈ្លើងរស់នៅក្នុងសួត)។ ប្រសិនបើអ្នកបរិភោគ
ដោយមិនបានចម្អិនត្រឹមត្រូវទេនោះ
ធ្វើឲ្យអ្នកងាយនឹងរងទទួលគ្រោះថ្នាក់
ដោយសារឈ្លើងទាំងនោះអាចជ្រាបចូលក្នុងសួតរបស់អ្នក
ហើយអ្នកបង្កឲ្យមានការក្អករហូតដល់ចេញឈាមតាមខួរក្បាល, ប្រកាច់,
ខ្វិន។
ជាពិសេសប្រសិនបើអ្នកបរិភោកជាមួយផ្លែ សេដា (persimmons)
ធ្វើឲ្យមានប្រតិកម្មជាមួយប្រូតេអ៊ីននៅក្នុងសាច់ក្តាម
និងបណ្តោលឲ្យមានរោគសញ្ញាដូចជាការចង្អោរ និងក្អួត, ឈឺពោះ
ជមងឺរាគរួសជាដើម... ដូច្នេះមិនគួរបរិភោគជាមួយសេដានោះទេ៕
ប្រភព៖ បរទេស

No comments:
Post a Comment