ជំនឿធ្វើអោយមនុស្សសុខក្នុងចិត្ត ការពឹងពាក់ផ្នែកអារម្មណ៌គឺជាការលួងលោមមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់គ្នា។ ជាការពិត មនុស្សភាគច្រើនតែងផ្តោតសកម្មភាពរបស់ខ្លួនទៅលើជោគជតារាសី ហេតុនេះទើបគេតែងឃើញមានកន្លែងសក្ការៈបូជាតាមច្រកល្ហកនានា មិនថាជាតិសាសន៌ណានោះទេ។ ចុះចំណែកការទស្សន៌ទាយដោយយកអវៈយវៈរបស់មនុស្ស ដូចជា ម្រាមដៃ ថ្ងាស់ បាតជើង ភ្នែកជាដើម មកធ្វើការប្រៀបធៀបវិញតើយ៉ាងម៉េចដែរ?
អ្នកឯកទេសប្រាប់ថា ការទស្សន៌ទាយតាមរយៈអវៈយវៈលើដងខ្លួនមនុស្ស អាចជារឿងត្រឹមត្រូវស្ទើតែ៩០ភាគរយ ព្រោះការទស្សន៌ទាយបែបនេះ គេមិនប្រើប្រាស់កំលាំងខាងក្រៅ (កំលាំងមន្តអាគម) មកធ្ចើជាជំនួយទេ គឺគេធ្វើទៅតាមការចំណាំតៗគ្នារាប់រយតំណរមនុស្សមកហើយ ហើយថែមទាំងបានចងក្រងជាឯកសារសម្រាប់ការសិក្សាទៀតផង។ ចឹងយើងគួរទុកចិត្តថា អ្នកដែលអាចទស្សន៌ទាយតាមរយៈអវៈយវៈបាន គឺជាមនុស្សដែលបានសិក្សាជ្រៅជ្រះផ្នែកកាយវិទ្យា មិនមែនអ្នកដែលពូកែខាងមន្តអាគមន៌នោះទេ។
យ៉ាងណាក៏ដោយ ព្រះពុទ្ធបានសំដែងថា «ជំនឿត្រូវប្រកបដោយបញ្ញា ទើបជាជំនឿដ៏ត្រឹមត្រូវ» ព្រោះជំនឿបែបនោះ នឹងបានឆ្លងកាត់ការពិចារណាត្រឹមត្រូវ៕
ប្រភពដើមពី Neavea

No comments:
Post a Comment