បុរសដើរលេងភាគច្រើន តែងវាយតម្លៃលើនារីម្នាក់ស្អាត
ដោយមើលលើសម្រស់តាំងពីក្បាលរហូតដល់ចុងជើង ជាពិសេសមុខ រាង
និងសម្រស់ដើមទ្រូងតែម្ដង។ ចំណែក ពេលរួមភេទវិញ បុរសក៏ចូលចិត្ត
និងបបោសអង្អែលសុដន់ស្ត្រីនៅវគ្គដំបូង។ អីចឹង បុរសខិលៗ
និងបុរសមិនខិល មានដឹងខ្លួនឯងទេ ហេតុអ្វីបានជាបុរសឈ្លក់វង្វេង
និងមានអារម្មណ៍ចំពោះដើមទ្រូងស្ត្រី? ចង់ដឹងច្បាស់
សូមតាមដានការបកស្រាយរបស់អ្នកជំនាញខាងក្រោម។ លោក Larry Young និង
Brian Alexander អ្នកនិពន្ធសៀវភៅ “The chemistry between us: love, sex
and the science of attraction” ជឿជាក់ថា
បុរសលង់នឹងសម្រស់ដើមទ្រូងស្ត្រី
ដោយសារតែអ័រម៉ូនដែលស្ត្រីបញ្ចេញក្នុងពេលបំបៅដោះ។
អ័រម៉ូនជួយបង្កើតទំនាក់ទំនងផ្សារភ្ជាប់ គ្នាកាន់តែខ្លាំងរវាងម្ដាយ
និងកូន ដែលធ្វើឲ្យទារកស្រលាញ់ចូលចិត្តសុដន់តាំងពីតូច។ យោងតាម
លោក Young បានឲ្យដឹងថា
៖”បុរសជាថនិកសត្វឈ្មោលតែមួយគត់ដែលចាប់អារម្មណ៍លង់នឹងដើមទ្រូង
ក្នុងបរិបទសិច។ ហើយ
ស្ត្រីជាថនិកសត្វញីតែមួយគត់ដែលដើមទ្រូងរីកធំក្នុងពេលពេញវ័យ
ក្រមុំ ពោលគឺមានលទ្ធភាពពពោះបាន”។
អ្នកនិពន្ធទាំងពីរបានសរសេរក្នុងសៀវភៅថា “ការពិតទៅ
ក្មេងប្រុសមិនដឹងថា
ដើមទ្រូងស្ត្រីគឺជារបស់ដែលពួកគេត្រូវចាប់អារម្មណ៍នោះទេ។
វាដោយសារតែកត្តាជីវសាស្ត្រ (អ័រម៉ូន)
ដែលដិតជាប់យ៉ាងខ្លាំងក្នុងខួរក្បាលពួកគេតាំងពីតូចម្ល៉េះ”៕


No comments:
Post a Comment